រួចទីក្រុងណាដែលឃើញថា នៅជិតខ្មោចនោះជាជាងគេ ត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះយកគោស្ទាវ១ ដែលមិនទាន់ប្រើការ ឬទឹមនៅឡើយ
ទីក្រុងណាដែលឃើញថា នៅជិតខ្មោចនោះជាងគេ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវយកគោស្ទាវមួយ ដែលមិនទាន់ប្រើការ ឬទឹមនៅឡើយ
កាលដឹងថា ក្រុងណាមួយនៅជិតសាកសពជាងគេ ពួកព្រឹទ្ធាចារ្យរបស់ក្រុងនោះត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។
កាលដឹងថាក្រុងណាមួយនៅជិតសាកសពជាងគេ ពួកអះលីជំអះរបស់ក្រុងនោះ ត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។
ពិតប្រាកដជាអញបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា ទ្រង់បានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោដែលមិនធ្លាប់ទឹម សូមទ្រង់ទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺទ្រង់ហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ
នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលឲ្យគេយកគោក្រមុំ១ សម្បុរទង់ដែង ឥតមានស្លាកស្នាម ឥតខ្ចោះ ដែលមិនទាន់ទឹមនៅឡើយ
នៅគ្រានោះព្រះយេហូវ៉ាបានញែកពូជអំបូរលេវីចេញ ទុកសំរាប់នឹងសែងហឹបនៃសេចក្ដីសញ្ញាផងទ្រង់ ហើយឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមទ្រង់ ដរាបដល់សព្វថ្ងៃនេះ
នោះត្រូវឲ្យពួកចាស់ទុំ នឹងពួកចៅក្រមរបស់ឯង ចេញទៅវាស់ ចាប់ពីខ្មោចនោះ ទៅដល់ទីក្រុងទាំងប៉ុន្មានដែលនៅជុំវិញ
ដឹកចុះទៅក្នុងច្រកភ្នំមួយដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះឡើយ ហើយត្រូវបំបាក់កគោនៅត្រង់ច្រកនោះទៅ
ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង
ដូច្នេះ ចូរធ្វើរទេះ១ថ្មី ហើយយកគោញី២ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ