បើសិនជាឃើញមានខ្មោចចង្គ្រាង នៅទីវាល ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក ហើយគ្មានអ្នកណាដឹងជាអ្នកណាបានសំឡាប់ឡើយ
ចោទិយកថា 21:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យពួកចាស់ទុំ នឹងពួកចៅក្រមរបស់ឯង ចេញទៅវាស់ ចាប់ពីខ្មោចនោះ ទៅដល់ទីក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះពួកចាស់ទុំ និងពួកចៅក្រមរបស់អ្នក ត្រូវចេញទៅវាស់ចម្ងាយទៅកាន់ទីក្រុងនានា ដែលនៅជុំវិញសាកសពនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកព្រឹទ្ធាចារ្យ* និងពួកចៅក្រម ត្រូវវាស់ចម្ងាយពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។ អាល់គីតាប ពួកអះលីជំអះ និងពួកចៅក្រមត្រូវវាស់ចម្ងាយ ពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។ |
បើសិនជាឃើញមានខ្មោចចង្គ្រាង នៅទីវាល ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក ហើយគ្មានអ្នកណាដឹងជាអ្នកណាបានសំឡាប់ឡើយ
រួចទីក្រុងណាដែលឃើញថា នៅជិតខ្មោចនោះជាជាងគេ ត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះយកគោស្ទាវ១ ដែលមិនទាន់ប្រើការ ឬទឹមនៅឡើយ