ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង នឹងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ នឹងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ
ចោទិយកថា 20:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានច្បាប់កាប់តែដើមឈើណា ដែលដឹងថាបរិភោគផ្លែមិនបានប៉ុណ្ណោះ ត្រូវឲ្យកាប់ដើមឈើទាំងនោះ យកទៅធ្វើជារបាំងទាស់នឹងទីក្រុងដែលច្បាំងនឹងឯង ដរាបដល់គេទទួលចុះចាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកអាចកាប់បំផ្លាញតែដើមឈើណា ដែលដឹងថាមិនមែនជាដើមឈើស៊ីផ្លែប៉ុណ្ណោះ គឺអ្នកអាចយកដើមឈើទាំងនោះ ទៅធ្វើជារបាំង ទាស់នឹងក្រុងដែលច្បាំងនឹងអ្នក រហូតដល់អ្នកក្រុងនោះចុះចាញ់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ដើមឈើណាដែលអ្នកឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នកអាចកាប់ដើមឈើនោះយកទៅធ្វើជាប៉ម ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកវាយយកក្រុងនោះបាន»។ អាល់គីតាប ក៏ប៉ុន្តែ ដើមឈើណាដែលអ្នកឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នកអាចកាប់ដើមឈើនោះ យកទៅធ្វើជាជញ្ជាំង ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកវាយយកក្រុងនោះបាន»។ |
ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង នឹងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ នឹងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ
ហើយនៅក្រុងយេរូសាឡិមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សំរាប់បាញ់ព្រួញនឹងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។
គឺមានទីក្រុង១តូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំ១មកទាស់ ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ
ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានបន្ទូល ពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ
ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ នឹងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចំបាំង ហើយនឹងដាវ
ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន
ហើយផារ៉ោន នឹងពលទ័ពដ៏ខ្លាំងពូកែនឹងមិនមកជួយក្នុងចំបាំង ដោយមានគ្នាសន្ធឹករបស់ទ្រង់ ក្នុងកាលដែលគេជីកស្នាមភ្លោះ ហើយធ្វើប៉មបុកទំលាយកំផែងឡើង ដើម្បីនឹងកាត់ជីវិតមនុស្សជាច្រើនចេញនោះដែរ
តើយើងនឹងឡើងទៅឯណា ដ្បិតបងប្អូនយើងទាំងនេះបានរំលាយចិត្តយើង ដោយពាក្យថា សាសន៍នោះគេមានមាឌធំខ្ពស់ជាងយើងរាល់គ្នាណាស់ ឯទីក្រុងរបស់គេក៏ធំណាស់ ហើយមានកំផែងខ្ពស់ដល់មេឃផង ១ទៀត យើងបានឃើញពួកកូនចៅអ័ណាក់នៅស្រុកនោះដែរ
កាលណាឯងឡោមព័ទ្ធទីក្រុងណាជាយូរ ដោយច្បាំងដណ្តើមយក នោះមិនត្រូវកាប់រំលំដើមឈើឡើយ ដ្បិតនឹងបរិភោគផ្លែឈើនោះបាន ដូច្នេះ មិនត្រូវឲ្យកាប់ឡើយ ដ្បិតដើមឈើនៅវាលជាមនុស្សឬអី បានជាត្រូវឲ្យឯងច្បាំងនឹងវាដែរដូច្នេះ
បើសិនជាឃើញមានខ្មោចចង្គ្រាង នៅទីវាល ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក ហើយគ្មានអ្នកណាដឹងជាអ្នកណាបានសំឡាប់ឡើយ