កាលណាឯងរាល់គ្នាចូលទៅជិត ដើម្បីតនឹងគេ នោះត្រូវឲ្យសង្ឃចូលមកនិយាយនឹងបណ្តាទ័ពថា
មុនពេលអ្នកចូលទៅច្បាំង សង្ឃត្រូវចេញមកនិយាយទៅកាន់បណ្ដាជនថា
មុនពេលចូលប្រយុទ្ធ បូជាចារ្យ*ត្រូវចេញទៅឈរនៅមុខពលទាហាន ហើយនិយាយទៅកាន់ពួកគេដូចតទៅ:
មុនពេលចូលប្រយុទ្ធ អ៊ីមុាំត្រូវចេញទៅឈរនៅមុខពលទាហាន ហើយនិយាយទៅកាន់ពួកគេ ដូចតទៅ:
ហើយមើល ព្រះទ្រង់គង់ជាមួយ ក៏ជាអ្នកនាំមុខយើង ពួកសង្ឃរបស់ទ្រង់ក៏កាន់ត្រែ សំរាប់នឹងផ្លុំឲ្យស្លន់ឡើងទាស់នឹងឯងរាល់គ្នា ឱពួកកូនចៅអ៊ីស្រាអែលអើយ កុំឲ្យច្បាំងនឹងព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯងរាល់គ្នាឡើយ ពីព្រោះឯងរាល់គ្នានឹងមិនចំរើនទេ។
រួចម៉ូសេចាត់គេទៅច្បាំង គឺ១ពាន់នាក់ពីគ្រប់ទាំងពូជអំបូរនោះ មានទាំងភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ នាំយកគ្រឿងប្រដាប់ទីបរិសុទ្ធ នឹងត្រែសំរាប់ផ្លុំកាន់នៅដៃទៅជាមួយផង
បើកាលណាឯងរាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ឃើញសេះ ឃើញរទេះ នឹងមនុស្សជាច្រើនជាងពួកឯង នោះមិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ទ្រង់គង់នៅជាមួយនឹងឯងហើយ
ចូរស្តាប់ ពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះ ឯងរាល់គ្នាចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ ដូច្នេះកុំឲ្យមានចិត្តតក់ស្លុតឡើយ ក៏កុំឲ្យខ្លាច ឬញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឲ្យសោះ
នោះសូលទ្រង់មានបន្ទូលទៅអ័ហ៊ីយ៉ាថា ចូរយកហឹបនៃព្រះមកឯណេះ (ដ្បិតនៅវេលានោះ ហឹបនៃព្រះបាននៅជាមួយនឹងពួកទ័ពអ៊ីស្រាអែល)
ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ