លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
ចោទិយកថា 1:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺនៅក្រោយពេលលោកមានជ័យជម្នះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។ អាល់គីតាប គឺនៅក្រោយពេលដែលគាត់មានជ័យជំនះ លើស្តេចស៊ីហុន ជាស្តេចជនជាតិអាម៉ូរី នៅក្រុងហេសបូន និងស្តេចអុកជាស្តេចស្រុកបាសាន នៅក្រុងអាសថារ៉ូត និងអេទ្រើ។ |
លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
មួយទៀតទ្រង់បានប្រទាននគរ នឹងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន
គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នឹងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណានទៀត
ត្រើយខាងកើតទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ហើយ នោះម៉ូសេចាប់តាំងសំដែងពន្យល់ ពីបណ្តាក្រឹត្យវិន័យនេះ ដោយពាក្យថា
គ្រានោះ អញបានចាត់សារពីទីរហោស្ថានក្តេម៉ូតទៅឯស៊ីហុន ជាស្តេចក្រុងហែសបូន ដោយពាក្យមេត្រីថា
នោះយើងក៏បែរឡើង តាមផ្លូវទៅស្រុកបាសាន ហើយអុក ជាស្តេចស្រុកបាសាន នឹងបណ្តារាស្ត្រទ្រង់ទាំងអស់គ្នា ក៏ចេញមកទាស់នឹងយើង ហើយច្បាំងគ្នានៅត្រង់អេទ្រី
យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី នឹងកូនក្មេងផង
គេក៏ចាប់យកស្រុករបស់ស្តេចនោះ នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ