គេក៏នាំយកផលផ្លែពីស្រុកនោះ កាន់នៅដៃត្រឡប់មកវិញ ព្រមទាំងប្រាប់ដំណឹងដល់យើងថា ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ប្រទានមកយើង នោះជាស្រុកល្អណាស់
ទាំងនាំយកផលផ្លែពីស្រុកនោះ កាន់នៅដៃត្រឡប់មកវិញ ហើយប្រាប់ដំណឹងដល់យើងថា "ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងប្រទានមកយើង ជាស្រុកល្អណាស់"។
ពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង ជាស្រុកល្អណាស់”។
ពួកគេបាននាំយកផ្លែឈើពីស្រុកនោះ មកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងប្រទានមកយើង ជាស្រុកល្អណាស់”។
ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស
ហើយនឹងដីនៅស្រុកនោះ តើកើតផលជាបរិបូរឬគ្មាន មានព្រៃដែរឬទេ ចូរឲ្យឯងរាល់គ្នាមានចិត្តក្លាហាន ហើយនាំយកផលរបស់ស្រុកនោះមកវិញផង រីឯរដូវនោះ ជារដូវផ្លែទំពាំងបាយជូរជាដំបូង។
គេជំរាបថា យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះ ស្រុកនោះមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះនែ ផលរបស់ស្រុកនោះ
ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង
អ្នកទាំងនោះក៏ចេញទៅ ហើយគេឡើងទៅក្នុងស្រុកភ្នំ រហូតដល់ជ្រោះអែសកុល ទាំងសង្កេតមើល
ប៉ុន្តែ ឯងរាល់គ្នាមិនព្រមឡើងទៅទេ គឺបានទាស់ទទឹងនឹងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ