ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ
កូឡុស 4:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យខ្ញុំបានសំដែងព្រះបន្ទូល តាមដែលគួរគប្បី ព្រះគម្ពីរខ្មែរសាកល សូមអធិស្ឋានឲ្យខ្ញុំអាចបញ្ជាក់អាថ៌កំបាំងនោះឲ្យច្បាស់ តាមដែលខ្ញុំត្រូវនិយាយ។ Khmer Christian Bible និងសូមឲ្យខ្ញុំបង្ហាញអាថ៌កំបាំងនោះ តាមដែលខ្ញុំត្រូវនិយាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដើម្បីឲ្យខ្ញុំបានសម្ដែងសេចក្ដីអាថ៌កំបាំងនេះ តាមដែលខ្ញុំត្រូវនិយាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទូលអង្វរព្រះអង្គ ឲ្យខ្ញុំអាចបកស្រាយយ៉ាងច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។ អាល់គីតាប សូមអង្វរអុលឡោះ ឲ្យខ្ញុំអាចបកស្រាយយ៉ាងច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។ |
ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ
តែពេត្រុស នឹងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស
ដូច្នេះ ដែលមានសេចក្ដីសង្ឃឹមជាខ្លាំងក្រៃដល់ម៉្លេះ នោះយើងខ្ញុំកើតមានសេចក្ដីក្លាហានណាស់
ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្ដីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី។
ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ។