ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ
កិច្ចការ 8:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ ព្រះគម្ពីរខ្មែរសាកល អ្នកគ្មានភាគ ឬចំណែកក្នុងការនេះឡើយ ពីព្រោះចិត្តរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះទេ។ Khmer Christian Bible ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកគ្មានភាគ គ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនទៀងត្រង់ចំពោះព្រះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ អាល់គីតាប អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្ដរបស់អ្នកមិនទៀងត្រង់ចំពោះអុលឡោះទាល់តែសោះ។ |
ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ
ខ្ញុំក៏ឆ្លើយទៅគេថា ព្រះនៃស្ថានសួគ៌ទ្រង់នឹងជួយចំរើនដល់យើងរាល់គ្នា ហេតុនោះយើងរាល់គ្នា ជាពួកបំរើទ្រង់ នឹងលើកគ្នាឡើងធ្វើ តែឯអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានច្បាប់ ឬទីនឹករឭកនៅក្រុងយេរូសាឡិមឡើយ។
ការរំលងច្បាប់របស់មនុស្សអាក្រក់ នោះសំដែងក្នុងចិត្តខ្ញុំថា នៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ
កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តខ្លួន ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួននៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរអញឬអី
ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើងនៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺជាឃ្លង់ហើយ។
មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន
អ្នកទាំង២នោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រិត្យក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ
រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង
ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ
ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ
ដោយហេតុនោះបានជាពួកលេវីគ្មានចំណែក គ្មានមរដកជាមួយនឹងពួកបងប្អូនគេទេ គឺព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេវិញ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានបន្ទូលហើយ។
ត្រូវឲ្យឯងរាល់គ្នាអរសប្បាយឡើង នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងកូនប្រុស កូនស្រីឯង នឹងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅក្នុងទីក្រុងឯងផង ដ្បិតពួកលេវីគ្មានចំណែក គ្មានមរដកនៅជាមួយនឹងឯងទេ
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។
ដ្បិតព្រះយេហូវ៉ាទ្រង់បានដំរូវទន្លេយ័រដាន់ ទុកជាព្រំខណ្ឌនៅកណ្តាលយើង នឹងឯងរាល់គ្នា ដែលជាកូនចៅរូបេន នឹងកូនចៅកាឌ់ហើយ ដូច្នេះឯងរាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ យ៉ាងនោះពួកកូនចៅរបស់អ្នករាល់គ្នា នឹងបណ្តាលឲ្យពួកកូនចៅយើងខ្ញុំលែងកោតខ្លាចដល់ព្រះយេហូវ៉ា
ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត
មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្ដីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ នឹងព្រះគ្រីស្ទ ហើយនឹងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ
ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្ដីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត នឹងទីក្រុងបរិសុទ្ធ ហើយនឹងសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ។