កិច្ចការ 7:57 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ស្រែកឡើងជាខ្លាំង ទាំងចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅលើគាត់ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេក៏ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ទាំងចុកត្រចៀក ហើយសម្រុកមកឯគាត់ព្រមៗគ្នា Khmer Christian Bible ពួកគេក៏សម្រុកមកឯគាត់ព្រមៗគ្នា ទាំងស្រែកដោយសំឡេងខ្លាំងៗ និងខ្ទប់ត្រចៀករបស់ពួកគេផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេក៏ស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅសង្គ្រប់លើលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ អាល់គីតាប ពួកគេស្រែកឡើងយ៉ាងខ្លាំងទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើគាត់។ |
អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
មនុស្សនេះ ពួកសាសន៍យូដាបានចាប់ ហើយគេរៀបនឹងសំឡាប់បង់ ប៉ុន្តែខ្ញុំនាំទាហានទៅទាន់ ដោះរួចពីពួកគេចេញ ដោយបានឮថាជាសាសន៍រ៉ូមដូច្នេះ
កាលបានឮសេចក្ដីទាំងនោះហើយ គេកើតមានចិត្តក្តៅក្រហាយណាស់ ទាំងសង្កៀតធ្មេញដាក់គាត់ផង
រួចគាត់មានវាចាថា មើល ខ្ញុំឃើញមេឃចំហ នឹងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ
គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម ឯពួកស្មរបន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល