អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន គឺទាំងពាន់ៗ ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ នៅភ្នំស៊ីណាយ
កិច្ចការ 7:53 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រិត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានទទួលក្រឹត្យវិន័យតាមរយៈការចាត់ចែងរបស់បណ្ដាទូតសួគ៌ ប៉ុន្តែអ្នករាល់គ្នាមិនបានប្រតិបត្តិតាមសោះ”។ Khmer Christian Bible គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមការរៀបចំរបស់ពួកទេវតា ប៉ុន្ដែអ្នករាល់គ្នាមិនបានធ្វើតាមសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់លោកជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមរយៈពួកទេវតា តែអស់លោកមិនបានកាន់តាមសោះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកបានទទួលក្រឹត្យវិន័យ តាមរយៈទេវតា តែអស់លោកពុំបានប្រព្រឹត្តតាមសោះ!»។ អាល់គីតាប អស់លោកបានទទួលហ៊ូកុំ តាមរយៈម៉ាឡាអ៊ីកាត់តែអស់លោកពុំបានប្រព្រឹត្ដតាមសោះ!»។ |
អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន គឺទាំងពាន់ៗ ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ នៅភ្នំស៊ីណាយ
ឯលោកម៉ូសេ តើមិនបានឲ្យក្រិត្យវិន័យមកអ្នករាល់គ្នាទេឬអី ប៉ុន្តែក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាមួយប្រព្រឹត្តតាមក្រិត្យវិន័យនោះទេ ហេតុអ្វីបានជាអ្នករាល់គ្នារកសំឡាប់ខ្ញុំដូច្នេះ
គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ
ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្ដីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្ដីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់
ដ្បិតពួកអ្នកដែលទទួលពិធីកាត់ស្បែកនោះ គេមិនទាំងកាន់តាមក្រិត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកវិញ ដើម្បីឲ្យគេបានអួតខ្លួន ខាងឯសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ
គឺថា ព្រះយេហូវ៉ាទ្រង់បានយាងមកពីភ្នំស៊ីណាយ ហើយបានក្រោកពីភ្នំសៀរមកឯគេ ទ្រង់បានភ្លឺមកពីភ្នំប៉ារ៉ាន ទ្រង់ក៏បានចេញពីពួកបរិសុទ្ធទាំងសល់សែនមកឯនៅខាងព្រះហស្តស្តាំទ្រង់ នោះមានភ្លើងដ៏ជាក្រឹត្យវិន័យសំរាប់គេ
ដ្បិតបើសិនជាគ្រប់ទាំងព្រះបន្ទូល ដែលពួកទេវតាបានពោល នោះបានឃើញថាពិតមែន ហើយគ្រប់ទាំងអំពើរំលង នឹងសេចក្ដីរឹងចចេសក៏ត្រូវទោសចំពោះ