ទ្រង់ក៏បង្គាប់ថា កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ
កិច្ចការ 7:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះអម្ចាស់ទ្រង់មានបន្ទូលទៅលោកថា «ចូរដោះស្បែកជើងឯងចេញ ដ្បិតកន្លែងដែលឯងឈរនោះជាដីបរិសុទ្ធ ព្រះគម្ពីរខ្មែរសាកល “ព្រះអម្ចាស់មានបន្ទូលនឹងលោកថា: ‘ចូរដោះស្បែកជើងចេញពីជើងរបស់អ្នក ដ្បិតកន្លែងដែលអ្នកឈរនេះ ជាដីដ៏វិសុទ្ធ។ Khmer Christian Bible ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា "ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះ ជាដីបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា: “ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាកន្លែងដ៏វិសុទ្ធ*។ អាល់គីតាប អុលឡោះជាអម្ចាស់មានបន្ទូលមកគាត់ថាៈ “ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ។ |
ទ្រង់ក៏បង្គាប់ថា កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ
ចូររក្សាជើងឯង ក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ នោះវិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេ។
ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
អ្នកដែលជាកំពូលលើពួកពលផងព្រះយេហូវ៉ាក៏ប្រាប់ថា ចូរដោះស្បែកជើងចេញទៅ ដ្បិតកន្លែងដែលឈរនៅនោះ ជាកន្លែងបរិសុទ្ធ រួចយ៉ូស្វេក៏ធ្វើតាមដូច្នោះ។
យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់