ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយមក លោក​ត្រូវបាន​បំបរបង់ចោល បុត្រី​របស់​ផារ៉ោន​បាន​រើស​លោក​មក​ចិញ្ចឹម ទុកជា​បុត្រ​របស់​ខ្លួន​។

សូមមើលជំពូក

Khmer Christian Bible

រួច​ក៏​ត្រូវ​បំបរបង់​ចោល​ ប៉ុន្ដែ​បុត្រី​របស់​ស្ដេច​ស្រុក​អេស៊ីព្ទ​បាន​យក​គាត់​មក​ចិញ្ចឹម​ធ្វើ​ជា​បុត្រ​របស់​ព្រះនាង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​យក​លោក​ទៅ​បំបរ​បង់​ចោល បុត្រី​របស់​ផារ៉ោន​ក៏​យក​លោក​ទៅ​ចិញ្ចឹម ទុក​ដូច​ជា​កូន​បង្កើត​របស់​ព្រះ​នាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។

សូមមើលជំពូក

អាល់គីតាប

កាល​គេ​បំបរ​បង់​ម៉ូសា​ចោល បុត្រី​របស់​ស្ដេច​ហ្វៀរ៉អ៊ូន​បាន​រើស​គាត់​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា ធ្វើ​ជា​កូន។

សូមមើលជំពូក



កិច្ចការ 7:21
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​បាន​ប្រាប់​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ អញ​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​គេ ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ


ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ