ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ
កិច្ចការ 7:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅស្រុកអេស៊ីព្ទ នឹងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្ដីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន ព្រះគម្ពីរខ្មែរសាកល ក្រោយមក មានទុរ្ភិក្ស និងទុក្ខវេទនាយ៉ាងខ្លាំងកើតមាននៅអេហ្ស៊ីប និងកាណានទាំងមូល ហើយដូនតារបស់យើងរកស្បៀងអាហារមិនបានឡើយ។ Khmer Christian Bible គ្រានោះកើតមានគ្រោះអត់ឃ្លានពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណានបណ្ដាលឲ្យមានសេចក្ដីវេទនាជាខ្លាំង រីឯដូនតារបស់យើងរកអាហារមិនបានសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានអំណត់កើតឡើងនៅពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណាន ហើយមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគមិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ អាល់គីតាប ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ |
ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ
នៅស្រុកនោះ ខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកត្រូវអន្តរាយទៅ គឺទាំងលោកឪពុក នឹងពួកគ្រួលោកឪពុក ហើយនឹងរបស់លោកឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត
គេទូលទ្រង់ថា យើងខ្ញុំសូមចូលមកជ្រកកោននៅក្នុងស្រុកនេះផង ពីព្រោះនៅឯស្រុកកាណាន នោះគ្មានស្មៅឲ្យហ្វូងសត្វរបស់យើងខ្ញុំជាបាវទ្រង់ទេ ដ្បិតនៅស្រុកនោះកើតមានអំណត់ជាខ្លាំងណាស់ ដូច្នេះសូមឲ្យយើងខ្ញុំ ជាបាវទ្រង់ បានជ្រកកោននៅស្រុកកូសែនផង