ឯហ៊ីរ៉ាម ទ្រង់ក៏ចាត់ពួកបាវបំរើទ្រង់ខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកមានចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយនឹងពួកបំរើរបស់សាឡូម៉ូន
កិច្ចការ 27:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់គំរប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ ព្រះគម្ពីរខ្មែរសាកល លុះដល់យប់ទីដប់បួន នៅពេលយើងនៅតែរសាត់អណ្ដែតលើសមុទ្រអាឌ្រា ប្រហែលជាកណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅស្មានថាជិតដល់ដីគោកណាមួយ Khmer Christian Bible លុះដល់យប់ទីដប់បួន ពេលយើងកំពុងរសាត់នៅកណ្ដាលសមុទ្រអាឌ្រា នៅពាក់កណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅក៏សនិ្នដ្ឋានថា ពួកគេចូលជិតដីគោកណាមួយហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលចូលដល់យប់ទីដប់បួន ពេលយើងរសាត់លើផ្ទៃសមុទ្រអាឌ្រា នោះប្រមាណជាពាក់កណ្តាលអធ្រាត្រ អ្នកសំពៅស្មានថាជិតដល់ដីគោកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ អាល់គីតាប សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ |
ឯហ៊ីរ៉ាម ទ្រង់ក៏ចាត់ពួកបាវបំរើទ្រង់ខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកមានចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយនឹងពួកបំរើរបស់សាឡូម៉ូន
ដូច្នេះ នាយនាវាក៏មកឯលោកសួរថា ម្នាលអ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ ចូរក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅ ក្រែងទ្រង់នឹងនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាសឡើយ
លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម
ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ
ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅក្នុងខណតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង នឹងពួកសំពៅទាំងអស់ ពួកជើងឈ្នួល នឹងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ