សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
កិច្ចការ 27:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ នឹងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង ព្រះគម្ពីរខ្មែរសាកល ថា៖ “អ្នករាល់គ្នាអើយ ខ្ញុំយល់ឃើញថា ដំណើរតាមសមុទ្រខាងមុខនេះ នឹងមានគ្រោះថ្នាក់ និងការខាតបង់ជាច្រើន មិនគ្រាន់តែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង”។ Khmer Christian Bible ពួកគេថា៖ «បងប្អូនអើយ! ខ្ញុំយល់ឃើញថា ការធ្វើដំណើរតាមសំពៅនឹងមានអន្ដរាយ ព្រមទាំងមានការខាតបង់ច្រើន គឺមិនត្រឹមតែសំពៅ និងទំនិញប៉ុណ្ណោះទេ ថែមទាំងជីវិតរបស់យើងទៀតផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «បងប្អូនអើយ ខ្ញុំយល់ឃើញថា ដំណើរទៅមុខនឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតយើងទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំយល់ថា បើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។ អាល់គីតាប «ខ្ញុំយល់ថាបើយើងបន្ដដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។ |
សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសំដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសំដែងមក ឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
ដល់បានឃើញកោះគីប្រុសហើយ នោះបានបើកបង្ហួសទៅខាងឆ្វេង រួចទៅដល់ស្រុកស៊ីរី ចូលចតនៅត្រង់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញនៅទីនោះ
នោះប៉ុលនិយាយទៅមេទ័ព នឹងទាហានថា បើពួកនោះមិននៅក្នុងសំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ
ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង
បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិលល្មើស នឹងពួកមានបាបនឹងលេចមកនៅឯណា