នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្ដីរស់ឡើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា
កិច្ចការ 23:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថា មានវិញ ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកសាឌូស៊ីនិយាយថា គ្មានការរស់ឡើងវិញ ហើយក៏គ្មានទូតសួគ៌ ឬវិញ្ញាណឡើយ រីឯពួកផារិស៊ីទទួលស្គាល់ទាំងអស់។ Khmer Christian Bible ដ្បិតពួកអ្នកខាងគណៈសាឌូស៊ីអះអាងថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណអ្វីឡើយ រីឯពួកអ្នកខាងគណៈផារិស៊ីវិញ ទទួលស្គាល់សេចក្ដីទាំងអស់នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ អាល់គីតាប ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថាមានម៉ាឡាអ៊ីកាត់ ឬមានវិញ្ញាណទេ រីឯពួកខាងគណៈផារីស៊ីវិញគេជឿថាមានទាំងអស់។ |
នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្ដីរស់ឡើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា
នោះមានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ គេមកទូលសួរដល់ព្រះយេស៊ូវថា
កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី នឹងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ
កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់
បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ