កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ
កិច្ចការ 20:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងរាល់គ្នា ក៏ចុះសំពៅជាមុន បើកទៅដល់អាសុស ចាំទទួលប៉ុលនៅទីនោះ ដ្បិតគាត់បានផ្តាំដូច្នោះ ព្រោះគាត់ចង់ដើរវិញ ព្រះគម្ពីរខ្មែរសាកល យើងទៅដល់សំពៅមុន ហើយចុះសំពៅទៅអាសុស ដោយបម្រុងនឹងទទួលប៉ូលនៅទីនោះ ដ្បិតគាត់បានចាត់ចែងដូច្នោះ ដោយសារខ្លួនគាត់មានបំណងធ្វើដំណើរដោយថ្មើរជើង។ Khmer Christian Bible យើងបានជិះសំពៅទៅក្រុងអាសុសមុន ដើម្បីទទួលលោកប៉ូលនៅទីនោះ ដ្បិតគាត់បានផ្ដាំដូច្នេះ ព្រោះគាត់មានបំណងធ្វើដំណើរតាមផ្លូវគោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងវិញ យើងបានចុះសំពៅទៅមុន ទៅដល់ក្រុងអាសុស ចាំទទួលលោកប៉ុលនៅទីនោះ ដ្បិតលោកបានផ្តាំដូច្នោះ ព្រោះលោកចង់ធ្វើដំណើរតាមផ្លូវគោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ យើងបានចុះសំពៅទៅមុន ធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។ អាល់គីតាប រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចគាត់បានគ្រោងទុក ព្រោះគាត់ចង់ធ្វើដំណើរដោយថ្មើរជើង។ |
កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ
លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ