នោះអ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ក៏ចាត់ឲ្យទៅឯយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលទូលថា អេម៉ុសកំពុងបង្កើតការក្បត់ចំពោះទ្រង់ នៅកណ្តាលពួកវង្សអ៊ីស្រាអែល ប្រទេសនេះនឹងទ្រាំនៅចំពោះពាក្យទាំងប៉ុន្មានរបស់វាមិនបានទេ
កិច្ចការ 17:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ ព្រះគម្ពីរខ្មែរសាកល នៅពេលរកអ្នកទាំងពីរមិនឃើញ ពួកគេក៏អូសយ៉ាសុន និងបងប្អូនខ្លះទៅពួកមេគ្រប់គ្រងទីក្រុង ហើយស្រែកឡើងថា៖ “ពួកអ្នកក្រឡាប់ចាក់ពិភពលោក បានមកដល់ទីនេះដែរ Khmer Christian Bible ប៉ុន្ដែពេលគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់អូសលោកយ៉ាសុន និងបងប្អូនខ្លះទៀតយកទៅប្រគល់ឲ្យពួកអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកធ្វើឲ្យផែនដីច្របូកច្របល់បានមកដល់ទីនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសុន និងពួកបងប្អូនខ្លះ កន្ត្រាក់នាំទៅយកជូនអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកដែលនាំឲ្យពិភពលោកក្រឡាប់ចាក់ បានមកដល់ទីនេះហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ អាល់គីតាប តែដោយគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ |
នោះអ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ក៏ចាត់ឲ្យទៅឯយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលទូលថា អេម៉ុសកំពុងបង្កើតការក្បត់ចំពោះទ្រង់ នៅកណ្តាលពួកវង្សអ៊ីស្រាអែល ប្រទេសនេះនឹងទ្រាំនៅចំពោះពាក្យទាំងប៉ុន្មានរបស់វាមិនបានទេ
ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។
ប៉ុន្តែ គេនិយាយទទូចថា វាញុះញង់បណ្តាជន ហើយក៏បង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ
នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា
ពួកជំនុំក៏ឲ្យប៉ុល នឹងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា
ដូច្នេះ ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ តែស៊ីឡាស នឹងធីម៉ូថេ នៅទីនោះតទៅ
ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ
តែពួកសាសន៍យូដាដែលមិនព្រមជឿ គេមានចិត្តឈ្នានីស ក៏នាំយកមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានមនុស្សយ៉ាងសន្ធឹក ទៅបង្កើតវឹកវរក្នុងទីក្រុង ហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន រកចាប់ប៉ុល នឹងស៊ីឡាស នាំចេញមកឯបណ្តាជន
ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយនេះបះបោរឡើង
តែយើងចូលចិត្តចង់ដឹងគំនិតរបស់អ្នក ដែលអ្នកគិតដូចម្តេច ព្រោះយើងដឹងថា នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់។