កាលខ្ញុំសំឡឹងគិតពិចារណាមើល នោះក៏ឃើញមានសត្វជើង៤ សត្វព្រៃ នឹងសត្វលូនវារដែលនៅលើដី ព្រមទាំងសត្វស្លាបនៅលើអាកាសផង
កិច្ចការ 11:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំឮសំឡេងមានបន្ទូលមកខ្ញុំថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំឮសំឡេងមួយនិយាយនឹងខ្ញុំថា:‘ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយហូបចុះ!’។ Khmer Christian Bible ពេលនោះ ខ្ញុំបានឮសំឡេងមួយនិយាយមកខ្ញុំថា ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏ឮព្រះសូរសៀងមួយបន្លឺមកខ្ញុំថា៖ "ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថា: “ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។ អាល់គីតាប ខ្ញុំក៏បានឮសំឡេងបញ្ជាមកខ្ញុំថាៈ “ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។ |
កាលខ្ញុំសំឡឹងគិតពិចារណាមើល នោះក៏ឃើញមានសត្វជើង៤ សត្វព្រៃ នឹងសត្វលូនវារដែលនៅលើដី ព្រមទាំងសត្វស្លាបនៅលើអាកាសផង
តែខ្ញុំប្រកែកថា ទេ ព្រះអម្ចាស់ ព្រោះមិនដែលមានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ
ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ