អ្នកជំនួយត្រូវតែជាប្ដីរបស់ប្រពន្ធតែម្នាក់ គ្រប់គ្រងកូនៗ និងផ្ទះរបស់ខ្លួនបានល្អ។
១ ធីម៉ូថេ 5:9 - ព្រះគម្ពីរខ្មែរសាកល ស្ត្រីមេម៉ាយដែលរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុមិនតិចជាងហុកសិបឆ្នាំ ជាប្រពន្ធរបស់ប្ដីតែម្នាក់ Khmer Christian Bible ស្រ្ដីមេម៉ាយដែលត្រូវរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពីហុកសិបឆ្នាំឡើងទៅ និងធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីមេម៉ាយដែលត្រូវកត់ចូលក្នុងបញ្ជី ត្រូវមានអាយុហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្តីតែមួយប៉ុណ្ណោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យកត់ចុះក្នុងបញ្ជីមេម៉ាយ ចំពោះតែឈ្មោះស្ត្រីណា ដែលមានអាយុពី៦០ឆ្នាំឡើងទៅលើប៉ុណ្ណោះ ហើយដែលបានមានប្ដីតែមួយផង អាល់គីតាប ស្ដ្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ដ្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ |
អ្នកជំនួយត្រូវតែជាប្ដីរបស់ប្រពន្ធតែម្នាក់ គ្រប់គ្រងកូនៗ និងផ្ទះរបស់ខ្លួនបានល្អ។
ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែជាមនុស្សឥតកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ ជាមនុស្សមានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន
ចំពោះស្ត្រីមេម៉ាយវ័យក្មេងវិញ ត្រូវបដិសេធកុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ។ ដ្បិតកាលណាពួកនាងបែរចេញពីព្រះគ្រីស្ទដោយមានចិត្តស្រើបស្រាល ពួកនាងក៏ចង់រៀបការ។
ដោយហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ បង្កើតកូន ហើយមើលខុសត្រូវក្នុងផ្ទះ ដើម្បីកុំឲ្យផ្ដល់ឱកាសដល់អ្នកដែលរករឿងបានត្មះតិះដៀលឡើយ។
ប្រសិនបើស្ត្រីជាអ្នកជឿណាម្នាក់មានសាច់ញាតិជាស្ត្រីមេម៉ាយ ស្ត្រីនោះត្រូវជួយស្ត្រីមេម៉ាយទាំងនោះ កុំដាក់បន្ទុកលើក្រុមជំនុំឡើយ ដើម្បីឲ្យក្រុមជំនុំបានជួយស្ត្រីមេម៉ាយពិតប្រាកដ។