អេសាយ 37:8 - ព្រះគម្ពីរខ្មែរសាកល រ៉ាបសាកេបានឮថាស្ដេចអាស្ស៊ីរីបានថយចេញពីឡាគីសហើយ នោះគាត់ត្រឡប់ទៅវិញ ក៏ឃើញស្ដេចអាស្ស៊ីរីកំពុងតែច្បាំងនឹងលិបណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ អាល់គីតាប មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ |