គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។
ហេព្រើរ 9:2 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះពន្លាត្រូវបានដំឡើង ហើយនៅផ្នែកទីមួយដែលហៅថាទីវិសុទ្ធ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ; Khmer Christian Bible ដ្បិតពួកគេសង់រោង ហើយនៅផ្នែកខាងមុខដែលគេហៅថា ទីបរិសុទ្ធនោះ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេបានរៀបចំរោងឧបោសថមួយ ដែលផ្នែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង តុ និងនំបុ័ងតាំងទុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះគេបានដំឡើងព្រះពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំប៉័ងតង្វាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេបានធ្វើរោងឧបោសថ ដែលប៉ែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង នឹងតុ ហើយនំបុ័ងតាំងទុក អាល់គីតាប ព្រោះគេបានដំឡើងជំរំសក្ការៈមួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំបុ័ងជំនូន។ |
គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។
ក៏គ្មានអ្នកណាអុជចង្កៀង ហើយដាក់ក្រោមថាំងដែរ គឺគេដាក់លើជើងចង្កៀងវិញ ទើបវាបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។
ព្រះអង្គមិនមែនថ្វាយអង្គទ្រង់ជាច្រើនលើកច្រើនសា ដូចដែលមហាបូជាចារ្យចូលទៅក្នុងទីវិសុទ្ធជារៀងរាល់ឆ្នាំ ដោយយកឈាមដែលមិនមែនជារបស់ខ្លួននោះទេ