ទោះបីជាយុវជននោះបានកើតមកជាអ្នកក្រីក្រនៅក្នុងអាណាចក្ររបស់ខ្លួនក៏ដោយ ក៏គាត់បានចេញពីគុកមកធ្វើជាស្ដេចវិញ។
សាស្តា 4:15 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានឃើញមនុស្សរស់ទាំងអស់ដែលដើរចុះឡើងនៅក្រោមថ្ងៃ នៅជាមួយយុវជនទីពីរដែលនឹងឡើងជំនួសយុវជននោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំលោះនោះ គឺអ្នកទីពីរដែលបានតាំងឡើងជំនួសគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនា នៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំឡោះនោះ គឺជាអ្នកទី២ដែលបានតាំងឡើងជំនួសគេ អាល់គីតាប ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនា នៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។ |
ទោះបីជាយុវជននោះបានកើតមកជាអ្នកក្រីក្រនៅក្នុងអាណាចក្ររបស់ខ្លួនក៏ដោយ ក៏គាត់បានចេញពីគុកមកធ្វើជាស្ដេចវិញ។
ប្រជាជនទាំងអស់ គឺអស់អ្នកដែលនៅចំពោះអ្នកទាំងនោះ មានច្រើនរាប់មិនអស់។ យ៉ាងណាមិញ ជំនាន់ក្រោយមិនសប្បាយចិត្តនឹងអ្នកនោះទេ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ៕