មួយវិញទៀត ប្រសិនបើពីរនាក់ដេកជាមួយគ្នា នោះពួកគេបានកក់ក្ដៅ; ប៉ុន្តែប្រសិនបើដេកម្នាក់ឯង តើអាចកក់ក្ដៅយ៉ាងដូចម្ដេចបាន?
សាស្តា 4:12 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើនៅម្នាក់ឯង នោះអាចត្រូវគេបង្ក្រាប ប៉ុន្តែប្រសិនបើមានពីរនាក់ នោះអាចតទល់នឹងគេបាន; ខ្សែពួរបីធ្លុងមិនងាយដាច់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើមានខ្មាំងណាមក ដែលមានកម្លាំងជាង មានពីរនាក់នឹងអាចទប់ទល់បាន។ ពួរបីធ្លុងមិនងាយដាច់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ។ អាល់គីតាប មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។ |
មួយវិញទៀត ប្រសិនបើពីរនាក់ដេកជាមួយគ្នា នោះពួកគេបានកក់ក្ដៅ; ប៉ុន្តែប្រសិនបើដេកម្នាក់ឯង តើអាចកក់ក្ដៅយ៉ាងដូចម្ដេចបាន?
យុវជនដែលក្រីក្រ តែមានប្រាជ្ញា ប្រសើរជាងស្ដេចចាស់ ហើយល្ងង់ ដែលមិនចេះទទួលការដាស់តឿនទៀត។