នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក
លោកុប្បត្តិ 8:5 - ព្រះគម្ពីរខ្មែរសាកល ទឹកបានស្រកចុះជាលំដាប់រហូតដល់ខែទីដប់។ នៅថ្ងៃទី១ ខែទីដប់ កំពូលភ្នំនានាបានលេចឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកក៏បន្តស្រកចុះរហូតដល់ខែទីដប់ លុះចូលដល់ថ្ងៃទីមួយ ខែទីដប់ ទើបឃើញមានកំពូលភ្នំលេចឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទឹកក៏កាន់តែស្រកទៅៗរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។ អាល់គីតាប រីឯទឹកក៏កាន់តែស្រកទៅៗ រហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។ |
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក