នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក
លោកុប្បត្តិ 8:3 - ព្រះគម្ពីរខ្មែរសាកល ទឹកបានថយចេញពីលើផែនដីជាលំដាប់ លុះផុតមួយរយហាសិបថ្ងៃ ទឹកក៏បានស្រកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកបានស្រកចុះពីផែនដីជាដរាប លុះផុតពីមួយរយហាសិបថ្ងៃទៅ ទឹកក៏ថយចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកបានស្រកចុះពីផែនដីបន្តិចម្ដងៗ កម្ពស់ទឹកចាប់ផ្ដើមថយចុះ នៅថ្ងៃទីមួយរយហាសិប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច អាល់គីតាប ទឹកបានស្រកចុះពីផែនដីបន្តិចម្តងៗ កំពស់ទឹកចាប់ផ្តើមថយចុះ នៅថ្ងៃទីមួយរយហាសិប។ |
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក
ទឹកបានស្រកចុះជាលំដាប់រហូតដល់ខែទីដប់។ នៅថ្ងៃទី១ ខែទីដប់ កំពូលភ្នំនានាបានលេចឡើង។