រីឯចំពោះអស់ទាំងសត្វមានជីវិតនៃគ្រប់ទាំងសាច់ អ្នកត្រូវនាំមួយគូៗពីសត្វគ្រប់ប្រភេទទៅក្នុងទូកធំ គឺមានឈ្មោលមួយ ញីមួយ ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។
លោកុប្បត្តិ 7:8 - ព្រះគម្ពីរខ្មែរសាកល សត្វជើងបួនបរិសុទ្ធ និងសត្វជើងបួនដែលមិនបរិសុទ្ធ ព្រមទាំងបក្សាបក្សី និងអស់ទាំងសត្វដែលលូនវារលើដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសត្វជើងបួនក្នុងចំណោមសត្វដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាប និងសត្វលូនវារគ្រប់ប្រភេទនៅលើដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសត្វទាំងឡាយពីចំណោមសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសត្វជើង៤ទាំងស្អាតទាំងមិនស្អាត នឹងសត្វស្លាប ហើយសត្វលូនវារនៅដីគ្រប់មុខ អាល់គីតាប មានសត្វទាំងឡាយពីចំណោមសត្វហាឡាល់ និងសត្វមិនហាឡាល់ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី |
រីឯចំពោះអស់ទាំងសត្វមានជីវិតនៃគ្រប់ទាំងសាច់ អ្នកត្រូវនាំមួយគូៗពីសត្វគ្រប់ប្រភេទទៅក្នុងទូកធំ គឺមានឈ្មោលមួយ ញីមួយ ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។
សត្វមួយគូៗពីសត្វទាំងអស់ គឺបក្សាបក្សីតាមពូជរបស់វា សត្វជើងបួនតាមពូជរបស់វា និងសត្វលូនវារទាំងអស់នៅលើដីតាមពូជរបស់វា នឹងមកឯអ្នកដើម្បីឲ្យបានរួចជីវិត។
ក៏មានសត្វព្រៃគ្រប់ប្រភេទតាមពូជរបស់វា សត្វស្រុកគ្រប់ប្រភេទតាមពូជរបស់វា សត្វលូនវារគ្រប់ប្រភេទដែលលូនវារលើដីតាមពូជរបស់វា ព្រមទាំងបក្សាបក្សីគ្រប់ប្រភេទតាមពូជរបស់វា គឺសត្វស្លាបគ្រប់ប្រភេទទាំងអស់ នៅជាមួយពួកគេដែរ។
អ្នកត្រូវយកជាមួយអ្នក នូវសត្វប្រាំពីរគូពីអស់ទាំងសត្វជើងបួនបរិសុទ្ធ គឺឈ្មោល និងញី ហើយសត្វមួយគូពីសត្វជើងបួនដែលមិនបរិសុទ្ធ គឺឈ្មោល និងញី
ព្រមទាំងសត្វប្រាំពីរគូពីបក្សាបក្សីនៅលើអាកាស គឺឈ្មោល និងញី ដើម្បីឲ្យពូជរបស់វាមានជីវិតរស់នៅលើផ្ទៃផែនដីទាំងមូល។
នៅក្នុងក្រណាត់នោះ មានសត្វគ្រប់ប្រភេទ ដូចជាសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។