ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 7:15 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ សត្វទាំងនោះ​បាន​មក​ឯ​ណូអេ​ក្នុង​ទូកធំ​ទាំងគូៗ ពី​អស់ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សត្វ​ទាំង​នោះ​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ក្នុង​ទូកជា‌មួយ​លោក​ណូ​អេ គឺសាច់​ដែល​មាន​ដង្ហើម​ជីវិត​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​លោក​ណូអេ​នៅ​ក្នុង​ទូក​ធំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ឯ​ណូអេ​ក្នុង​ទូក ពី​គ្រប់​ទាំង​ពូជ​សត្វ​ដែល​មាន​ដង្ហើម​ជីវិត

សូមមើលជំពូក

អាល់គីតាប

សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​ណុះហ៍​នៅ​ក្នុង​ទូក​ធំ

សូមមើលជំពូក



លោកុ‌ប្បត្តិ 7:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​មាន​សត្វព្រៃ​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វស្រុក​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​លើ​ដី​តាម​ពូជ​របស់វា ព្រមទាំង​បក្សាបក្សី​គ្រប់ប្រភេទ​តាម​ពូជ​របស់វា គឺ​សត្វស្លាប​គ្រប់ប្រភេទ​ទាំងអស់ នៅជាមួយ​ពួកគេ​ដែរ​។


សត្វដែល​មក​នោះ ក៏​ចូលទៅ​ទាំង​ឈ្មោល​ទាំង​ញី​នៃ​គ្រប់ទាំង​សាច់ ដូចដែល​ព្រះ​បាន​បង្គាប់​ណូអេ រួច​ព្រះយេហូវ៉ា​ក៏​បិទ​ឲ្យ​គាត់​នៅខាងក្នុង​។


មួយគូៗ គឺ​ឈ្មោល និង​ញី​បាន​មក​ឯ​ណូអេ​ក្នុង​ទូកធំ ដូចដែល​ព្រះ​បាន​បង្គាប់​ណូអេ​។


ចចក​នឹង​រស់នៅ​ជាមួយ​កូនចៀម ខ្លារខិន​នឹង​ដេក​ជាមួយ​កូនពពែ កូនគោ តោស្ទាវ និង​កូនគោបំប៉ន​នឹងនៅ​ជាមួយគ្នា ហើយ​ក្មេង​តូច​នឹង​នាំ​ពួកវា​។