ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ឪពុករបស់អ្នក និងបងប្អូនរបស់អ្នកបានមកឯអ្នកហើយ។
ផារ៉ោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។
ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។
នោះផារ៉ោនមានបន្ទូលទៅយ៉ូសែបថា ឪពុក នឹងបងប្អូនអ្នកបានមកឯអ្នកហើយ
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកកាន់យូសុះថា៖ «ឪពុក និងបងប្អូនរបស់អ្នកបានមកជួបជុំនឹងអ្នកហើយ។
ពួកគេទូលផារ៉ោនទៀតថា៖ “យើងខ្ញុំបានមក ដើម្បីរស់នៅបណ្ដោះអាសន្នក្នុងស្រុកនេះ ពីព្រោះគ្មានវាលស្មៅសម្រាប់ហ្វូងចៀមរបស់បាវបម្រើព្រះករុណាទេ ដ្បិតទុរ្ភិក្សនៅដែនដីកាណានធ្ងន់ធ្ងរណាស់ ដូច្នេះឥឡូវនេះ សូមឲ្យបាវបម្រើរបស់ព្រះករុណារស់នៅក្នុងស្រុកកូសែនផង”។
ដែនដីអេហ្ស៊ីបនៅចំពោះអ្នកហើយ ដូច្នេះចូរឲ្យឪពុករបស់អ្នក និងបងប្អូនរបស់អ្នករស់នៅកន្លែងល្អបំផុតនៃទឹកដីនេះចុះ។ ចូរឲ្យពួកគេរស់នៅក្នុងស្រុកកូសែន ហើយប្រសិនបើអ្នកដឹងថាមានមនុស្សជំនាញក្នុងចំណោមពួកគេ ចូរតាំងពួកគេជាអ្នកគ្រប់គ្រងលើហ្វូងសត្វរបស់យើងផង”។