ស្បៀងអាហារនោះ នឹងត្រូវបម្រុងទុកដើម្បីទឹកដីនេះ សម្រាប់ប្រាំពីរឆ្នាំនៃទុរ្ភិក្សដែលនឹងមកដល់ដែនដីអេហ្ស៊ីប ដើម្បីកុំឲ្យទឹកដីនេះវិនាសដោយសារតែទុរ្ភិក្សឡើយ”។
លោកុប្បត្តិ 47:13 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ គ្មានស្បៀងអាហារនៅលើផែនដីទាំងមូលទេ ពីព្រោះទុរ្ភិក្សធ្ងន់ធ្ងរណាស់ ដូច្នេះទឹកដីអេហ្ស៊ីប និងទឹកដីកាណានក៏បានហិនហោចដោយសារតែទុរ្ភិក្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ក្នុងស្រុកគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់នោះខ្លាំងណាស់។ ស្រុកអេស៊ីព្ទ និងស្រុកកាណានត្រូវហិនហោចទៅ ដោយព្រោះអំណត់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើឲ្យគ្មានស្បៀងអាហារបរិភោគក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោចព្រោះតែទុរ្ភិក្សនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រប់ក្នុងស្រុកនោះគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់អត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាស្រុកអេស៊ីព្ទ នឹងស្រុកកាណានបានហិនហោចទៅ ដោយព្រោះអំណត់នោះ អាល់គីតាប ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើឲ្យគ្មានស្បៀងអាហារបរិភោគ ក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោច ព្រោះតែទុរ្ភិក្សនេះ។ |
ស្បៀងអាហារនោះ នឹងត្រូវបម្រុងទុកដើម្បីទឹកដីនេះ សម្រាប់ប្រាំពីរឆ្នាំនៃទុរ្ភិក្សដែលនឹងមកដល់ដែនដីអេហ្ស៊ីប ដើម្បីកុំឲ្យទឹកដីនេះវិនាសដោយសារតែទុរ្ភិក្សឡើយ”។
ក្រោយមក មានទុរ្ភិក្ស និងទុក្ខវេទនាយ៉ាងខ្លាំងកើតមាននៅអេហ្ស៊ីប និងកាណានទាំងមូល ហើយដូនតារបស់យើងរកស្បៀងអាហារមិនបានឡើយ។