អ៊ីស្រាអែលនិយាយថា៖ “គ្រប់គ្រាន់ហើយ! យ៉ូសែបកូនប្រុសរបស់យើងនៅរស់នៅឡើយ យើងនឹងទៅមើលវាមុនយើងស្លាប់”៕
លោកុប្បត្តិ 46:30 - ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “ឥឡូវនេះ យើងអាចស្លាប់បានហើយ ពីព្រោះយើងបានឃើញមុខរបស់ឯង ហើយដឹងថាឯងនៅរស់នៅឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏ស្លាប់ចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតរស់នៅឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅកាន់លោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ អាល់គីតាប អ៊ីស្រអែលនិយាយទៅកាន់យូសុះថា៖ «ឥឡូវនេះ បើពុកស្លាប់ ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ |
អ៊ីស្រាអែលនិយាយថា៖ “គ្រប់គ្រាន់ហើយ! យ៉ូសែបកូនប្រុសរបស់យើងនៅរស់នៅឡើយ យើងនឹងទៅមើលវាមុនយើងស្លាប់”៕
យ៉ូសែបក៏ទឹមរទេះសេះរបស់គាត់ ហើយឡើងទៅជួបអ៊ីស្រាអែលឪពុករបស់គាត់នៅកូសែន។ នៅពេលគាត់បង្ហាញខ្លួនដល់ឪពុក គាត់ក៏កៀកកឪពុក ហើយយំទាំងកៀកកឪពុកយ៉ាងយូរ។
យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ ព្រមទាំងអ្នកផ្ទះរបស់ឪពុកគាត់ថា៖ “ខ្ញុំនឹងឡើងទៅទូលផារ៉ោនថា: ‘បងប្អូនរបស់ខ្ញុំព្រះបាទ និងអ្នកផ្ទះរបស់ឪពុកខ្ញុំព្រះបាទដែលនៅដែនដីកាណាន បានមកដល់ខ្ញុំព្រះបាទហើយ។