លោកុប្បត្តិ 46:18 - ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនចៅរបស់ស៊ីលផាដែលឡាបាន់បានឲ្យនាងទៅលេអាកូនស្រីរបស់គាត់។ កូនចៅដែលនាងបង្កើតឲ្យយ៉ាកុប មាន ១៦ នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (អ្នកទាំងនេះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប គឺទាំងអស់មានដប់ប្រាំមួយនាក់)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងនោះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីលេអា។ នាងស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ដប់ប្រាំមួយនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែជាកូនចៅរបស់ស៊ីលផា ជាបាវស្រីដែលឡាបាន់បានឲ្យដល់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន១៦នាក់។ អាល់គីតាប អ្នកទាំងនោះ ជាកូនរបស់ស៊ីលផា ដែលឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លេអា។ ស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនយ៉ាកកូប។ កូន និងចៅរបស់នាង មានចំនួនទាំងអស់ដប់ប្រាំមួយនាក់។ |
កូនប្រុសរបស់ស៊ីលផាបាវបម្រើស្រីរបស់លេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះហើយ ជាកូនប្រុសរបស់យ៉ាកុបដែលកើតមកដល់គាត់នៅប៉ាដាន់-អើរ៉ាម។
ពួកកូនប្រុសរបស់អេស៊ើរ មានយីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងសេរ៉ាប្អូនស្រីរបស់ពួកគេ រីឯពួកកូនប្រុសរបស់បេរា មានហេប៊ើរ និងម៉ាលគាល។