ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:15 - ព្រះគម្ពីរខ្មែរសាកល

ទាំងនេះ​ជា​កូនចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ប៉ាដាន់-អើរ៉ាម ព្រមទាំង​ឌីណា​កូនស្រី​របស់គាត់​ផង​។ កូនចៅប្រុសស្រី​ទាំងអស់​របស់គាត់ មាន ៣៣ នាក់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(អ្នក​ទាំង​នេះ​ជា​កូន​ប្រុសៗ​របស់​លេអា ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម‌ទាំង​ឌីណា​ជា​កូន​ស្រី​របស់​លោក​ដែរ។ កូន​ប្រុស និង​កូន​ស្រី​របស់​លោក ទាំង​អស់​មាន​សាមសិប​បី​នាក់)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​នោះ​ជា​កូន​ដែល​លោក​ស្រី​លេអា​បាន​បង្កើត​ជូន​លោក​យ៉ាកុប នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម។ ក្រៅ​ពី​លោក​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លោក​ស្រី​លេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម​ទាំង​ឌីណា​ជា​កូន​ស្រី​ផង ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​នោះ​មាន​៣៣​នាក់។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​ជា​កូន ដែល​លេអា​បាន​បង្កើត​ជូន​យ៉ាកកូប នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។ ក្រៅ​ពី​កូន​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។


ឡាបាន់​មាន​កូនស្រី​ពីរ​នាក់ កូនច្បង​ឈ្មោះ​លេអា ហើយ​កូនពៅ​ឈ្មោះ​រ៉ាជែល​។


កូនប្រុស​របស់​លេអា មាន​រូបេន​ជា​កូនច្បង​របស់​យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់យូឡូន​។


ពួក​កូនប្រុស​របស់​សាប់យូឡូន មាន​សេរែត អេឡូន និង​យ៉ាលាល​។


ពួក​កូនប្រុស​របស់​កាដ មាន​សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើរេលី​។