ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:28 - ព្រះគម្ពីរខ្មែរសាកល

អ៊ីស្រាអែល​និយាយថា​៖ “គ្រប់គ្រាន់​ហើយ​! យ៉ូសែប​កូនប្រុស​របស់យើង​នៅរស់​នៅឡើយ យើង​នឹង​ទៅ​មើល​វា​មុន​យើង​ស្លាប់”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ​ហើយ យ៉ូសែប​កូន​ពុក​នៅ​រស់​មែន ពុក​នឹង​ទៅ​ជួប​វា មុន​នឹង​ពុក​ស្លាប់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ! យ៉ូសែប​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​អ៊ីស្រាអែល​និយាយ​ថា ប៉ុណ្ណេះ​ជឿ​ហើយ យ៉ូសែប​កូន​អញ​នៅ​រស់​មែន អញ​នឹង​ទៅ​ឲ្យ​ឃើញ​វា​មុន​ដែល​អញ​ស្លាប់។

សូមមើលជំពូក

អាល់គីតាប

ហើយ​និយាយ​ថា៖ «បាន​ហើយ ពុក​ជឿ! យូសុះ​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ពួកគេ​ប្រាប់​គាត់​នូវ​ពាក្យ​ទាំងអស់​ដែល​យ៉ូសែប​បាន​ប្រាប់​ពួកគេ ហើយ​គាត់​ឃើញ​រទេះ​ដែល​យ៉ូសែប​បាន​បញ្ជូនមក​ដើម្បី​ទទួល​គាត់ នោះ​វិញ្ញាណ​របស់​យ៉ាកុប​ឪពុក​របស់ពួកគេ​ក៏​ស្រស់ស្រាយឡើងវិញ​។


អ៊ីស្រាអែល​ក៏​ចេញដំណើរ​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទៅ​ដល់​បៀរ-សេបា រួច​គាត់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់គាត់​។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “ឥឡូវនេះ យើង​អាច​ស្លាប់​បាន​ហើយ ពីព្រោះ​យើង​បាន​ឃើញ​មុខ​របស់ឯង ហើយដឹង​ថា​ឯង​នៅរស់​នៅឡើយ”។