ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:24 - ព្រះគម្ពីរខ្មែរសាកល

រួច​គាត់​ជូនដំណើរ​បងប្អូន​របស់គាត់​។ នៅពេល​ពួកគេ​ចេញដំណើរទៅ គាត់​ប្រាប់​ពួកគេ​ថា​៖ “កុំ​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ​ឡើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​ក៏​ជូន​ដំណើរ​បង‌ប្អូន ទាំង​ផ្ដែ​ផ្ដាំ​គេ​ថា៖ «សូម​កុំ​ឈ្លោះ​ប្រកែក គ្នា​តាម​ផ្លូវ» ហើយ​គេ​ក៏នាំ​គ្នា​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​ឲ្យ​បងប្អូន​ចេញ​ដំណើរ​ទៅ ទាំង​ផ្ដាំ​ថា៖ «កុំ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​បញ្ជូន​ឲ្យ​បង​ប្អូន​ទៅ ដោយ​ពាក្យ​បណ្តាំ​ថា កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​តាម​ផ្លូវ​ណ៎ះ នោះ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។

សូមមើលជំពូក

អាល់គីតាប

រួច​ហើយ គាត់​ឲ្យ​បង‌ប្អូន​ចេញ​ដំណើរ​ទៅ ទាំង​ផ្តាំ​ថា៖ «កុំ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រូបេន​និយាយ​នឹង​ពួកគេ​ទៀត​ថា​៖ “កុំ​បង្ហូរឈាម​ឡើយ​! ចូរ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​នេះ​ដែល​នៅ​ទីរហោស្ថាន​ចុះ ប៉ុន្តែ​កុំ​ដាក់​ដៃ​លើ​វា​ឡើយ”។ រូបេននិយាយដូច្នេះ គឺ​ដើម្បី​ជួយ​យ៉ូសែប​ឲ្យរួច​ពី​កណ្ដាប់ដៃ​របស់ពួកគេ ហើយ​នាំ​គាត់​ទៅ​ឯ​ឪពុក​វិញ​។


យ៉ូសែប​ផ្ញើ​ទៅ​ឪពុក​របស់គាត់​យ៉ាងដូច្នេះ គឺ​លាឈ្មោល​ដប់​ក្បាល​ដែល​ផ្ទុក​របស់ល្អបំផុត​ពី​អេហ្ស៊ីប និង​លាញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​នំប៉័ង ព្រមទាំង​ស្បៀងអាហារ​សម្រាប់​ឪពុក​របស់គាត់​មក​តាម​ផ្លូវ​។


ពួកគេ​ក៏​ឡើង​ពី​អេហ្ស៊ីប ទៅ​ដែនដី​កាណាន​ជួប​យ៉ាកុប​ឪពុក​របស់ពួកគេ​។


ក៏​សូម​ឲ្យតម្លៃ​អ្នកទាំងនោះ​ខ្ពស់បំផុត​ដោយ​សេចក្ដីស្រឡាញ់ ព្រោះតែ​ការងារ​របស់​ពួកគេ​ផង​។ ចូរ​នៅសុខ​ជាមួយគ្នា​ចុះ​។