ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:49 - ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​បាន​បង្គរ​ស្រូវ​យ៉ាងច្រើន​ក្រៃលែង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ រហូតដល់​គាត់​លែង​រាប់ ដ្បិត​មាន​ច្រើនឥតគណនា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ រហូត​ទាល់​តែ​លោក​លែង​រាប់ ដ្បិត​មាន​ច្រើន​ពេក​រាប់​មិន​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​នៅ​នា​សមុទ្រ ទាល់​តែ​គាត់​លែង​រាប់ ពី​ព្រោះ​រាប់​មិន​បាន

សូមមើលជំពូក

អាល់គីតាប

យូសុះ​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​បាន​ឡើយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:49
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។


យ៉ូសែប​ក៏​ប្រមូល​ស្បៀងអាហារ​ទាំងអស់​ក្នុង​ប្រាំពីរ​ឆ្នាំ​ដែល​មក​ដល់​ដែនដី​អេហ្ស៊ីប ហើយ​ទុក​ស្បៀងអាហារ​ទាំងនោះ​នៅតាម​ទីក្រុង​នានា​។ ស្បៀងអាហារ​ពី​ស្រែចម្ការ​ដែល​នៅ​ជុំវិញ​ទីក្រុង​ណា គាត់​ទុក​វា​នៅក្នុង​ទីក្រុងនោះ​។


មុន​ឆ្នាំ​នៃ​ទុរ្ភិក្ស​មកដល់ មាន​កូនប្រុស​ពីរ​នាក់​កើតមក​ដល់​យ៉ូសែប ដែល​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន បាន​បង្កើត​ឲ្យ​គាត់​។


ព្រះអង្គ​បង្អុរ​សាច់​លើ​ពួកគាត់​ដូច​ធូលីដី ព្រះអង្គ​បង្អុរ​សត្វស្លាប​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ