នៅពេលពួកវាលេបគោធាត់ទាំងនោះបាត់ទៅ ក៏មើលទៅមិនដឹងថាបានលេបផង ពីព្រោះរាងពួកវានៅតែអាក្រក់មើលដូចពីមុនដដែល។ រួចយើងក៏ភ្ញាក់ឡើង។
លោកុប្បត្តិ 41:22 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងយល់សប្តិរបស់យើង យើងបានឃើញទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរមានគ្រាប់ពេញល្អ លូតចេញពីដើមតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏លង់លក់ម្ដងទៀត ហើយយើងយល់សប្ដិឃើញមានកួរស្រូវប្រាំពីរ មានគ្រាប់ធំៗថ្លោសល្អ លូតចេញពីរដើមតែមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក យើងយល់សុបិនម្ដងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយល់សប្តិទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១ អាល់គីតាប បន្ទាប់មក យើងយល់សុបិនម្តងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ |
នៅពេលពួកវាលេបគោធាត់ទាំងនោះបាត់ទៅ ក៏មើលទៅមិនដឹងថាបានលេបផង ពីព្រោះរាងពួកវានៅតែអាក្រក់មើលដូចពីមុនដដែល។ រួចយើងក៏ភ្ញាក់ឡើង។
នោះមើល៍! មានកួរស្រូវប្រាំពីរដែលក្រៀមស្វិត ស្កក និងស្លោកដោយខ្យល់ទិសខាងកើត ដុះឡើងតាមក្រោយ។