លោកុប្បត្តិ 4:22 - ព្រះគម្ពីរខ្មែរសាកល រីឯស៊ីឡាក៏បង្កើតទូបាល-កាអ៊ីន ដែលជាជាងបង្រៀនអស់ទាំងជាងលង្ហិន និងជាងដែក ហើយប្អូនស្រីទូបាល-កាអ៊ីនឈ្មោះណាអាម៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯនាងស៊ីឡាបង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែកគ្រប់ប្រភេទ។ ប្អូនស្រីរបស់ទូបាល-កាអ៊ីនឈ្មោះនាងណាអាម៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាអាម៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនាងស៊ីឡាក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន នឹងជាងដែក ប្អូនស្រីទូបាល-កាអ៊ីន គឺនាងន៉ាអាម៉ា។ អាល់គីតាប រីឯស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់ទូបាល-កាអ៊ីន ឈ្មោះណាអាម៉ា។ |
ឡាមេកនិយាយនឹងពួកប្រពន្ធរបស់គាត់ថា៖ “អ័ដា និងស៊ីឡាអើយ ចូរស្ដាប់សំឡេងរបស់ខ្ញុំ! ពួកប្រពន្ធរបស់ឡាមេកអើយ ចូរផ្ទៀងត្រចៀកនឹងពាក្យរបស់ខ្ញុំ! ដ្បិតខ្ញុំបានសម្លាប់មនុស្សប្រុសម្នាក់ដោយសារវាធ្វើឲ្យខ្ញុំរងរបួស ខ្ញុំបានសម្លាប់កំលោះម្នាក់ដោយសារវាវាយខ្ញុំឲ្យជាំ។