ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 4:19 - ព្រះគម្ពីរខ្មែរសាកល

ឡាមេក​យក​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​អ័ដា ហើយ​ម្នាក់ទៀត​ឈ្មោះ​ស៊ីឡា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឡាមេក​មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ​នាង​អ័ដា មួយ​ទៀត​ឈ្មោះ​នាង​ស៊ីឡា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ​នាង​អដា ម្នាក់​ទៀត​ឈ្មោះ​នាង​ស៊ីឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឡាមេក​គាត់​យក​ប្រពន្ធ​២​មួយ​ឈ្មោះ​អ័ដា មួយ​ទៀត​ឈ្មោះ​ស៊ីឡា

សូមមើលជំពូក

អាល់គីតាប

ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ អដា ម្នាក់​ទៀត​ឈ្មោះ​ស៊ីឡា។

សូមមើលជំពូក



លោកុ‌ប្បត្តិ 4:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មនុស្ស​នៅ​តែម្នាក់ឯង​មិន​ល្អ​ទេ យើង​នឹង​បង្កើត​អ្នកជំនួយ​ម្នាក់​សម្រាប់​គេ ដែល​សម​នឹង​គេ”។


ហេតុនេះហើយបានជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ​របស់ខ្លួន ហើយ​ត្រូវបានភ្ជាប់​នឹង​ប្រពន្ធ​របស់ខ្លួន រួច​អ្នកទាំងពីរ​នឹង​បានជា​រូបកាយ​មួយ​។


បន្ទាប់មក ហេណុក​បង្កើត​អ៊ីរ៉ាឌ អ៊ីរ៉ាឌ​បង្កើត​មហ៊ូយ៉ែល មហ៊ូយ៉ែល​បង្កើត​មទូសែល មទូសែល​បង្កើត​ឡាមេក​។


អ័ដា​បង្កើត​យ៉ាបាល​ដែល​ជា​ដូនតា​របស់​អ្នកដែល​រស់នៅ​ក្នុង​រោង ហើយ​មាន​ហ្វូងសត្វស្រុក​។


ឡាមេក​និយាយ​នឹង​ពួក​ប្រពន្ធ​របស់គាត់​ថា​៖ “អ័ដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សំឡេង​របស់ខ្ញុំ​! ពួក​ប្រពន្ធ​របស់​ឡាមេក​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​ពាក្យ​របស់ខ្ញុំ​! ដ្បិត​ខ្ញុំ​បាន​សម្លាប់​មនុស្សប្រុស​ម្នាក់​ដោយសារ​វា​ធ្វើឲ្យ​ខ្ញុំ​រងរបួស ខ្ញុំ​បាន​សម្លាប់​កំលោះ​ម្នាក់​ដោយសារ​វា​វាយ​ខ្ញុំ​ឲ្យជាំ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ម៉ូសេ​អនុញ្ញាតឲ្យ​អ្នករាល់គ្នា​លែង​ប្រពន្ធ ដោយសារតែ​ភាពរឹងរូស​នៃចិត្ត​របស់អ្នករាល់គ្នា ប៉ុន្តែ​តាំងពី​ដើមដំបូង​មក មិនមែន​ដូច្នោះ​ទេ​។