ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:17 - ព្រះគម្ពីរខ្មែរសាកល

បុរស​នោះ​និយាយថា​៖ “ពួកគេ​បាន​ចាកចេញ​ពី​ទីនេះ​ហើយ ព្រោះ​ខ្ញុំ​បាន​ឮ​ពួកគេ​និយាយថា​: ‘យើង​នាំគ្នា​ទៅ​ដូថាន់’”។ ដូច្នេះ យ៉ូសែប​ក៏​ទៅ​តាម​ពួក​បងប្រុស​របស់គាត់ ហើយ​រកឃើញ​ពួកគេ​នៅ​ដូថាន់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បុរស​នោះ​ប្រាប់​ថា៖ «ពួក‌គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ ខ្ញុំ​ឮ​គេ​និយាយ​គ្នា​ថា "តោះ​យើង​ទៅ​ដូថាន់"»។ ពេល​នោះ យ៉ូសែប​ក៏​ទៅ​តាមបងៗ ហើយ​ឃើញ​ពួក‌គេ​នៅ​ឯ​ដូថាន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​នោះ​តប​ថា៖ «ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នេះ​ហើយ ព្រោះ​ពូ​ឮ​គេ​និយាយ​គ្នា​ថា “តោ៎ះ! យើង​ទៅ​ដូថាន”»។ យ៉ូសែប​ក៏​តាម​រក​បងៗ ហើយ​បាន​ជួប​ពួក​គេ​នៅ​ដូថាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​នោះ​ប្រាប់​ថា គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ អញ​ឮ​គេ​ថា ចូរ​យើង​ទៅ​ឯ​ដូថាន់​វិញ នោះ​យ៉ូសែប​ក៏​ទៅ​តាម ឃើញ​នៅ​ឯ​ដូថាន់។

សូមមើលជំពូក

អាល់គីតាប

បុរស​នោះ​តប​ថា៖ «ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នេះ​ហើយ ព្រោះ​ពូ​ឮ​គេ​និយាយ​គ្នា​ថា “តោ៎ះ! យើង​ទៅ​ដូថាន”»។ យូសុះ​ក៏​តាម​រក​បងៗ ហើយ​បាន​ជួប​ពួក​គេ​នៅ​ដូថាន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:17
2 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឆ្លើយថា​៖ “ខ្ញុំ​កំពុង​រក​ពួក​បងប្រុស​របស់ខ្ញុំ​។ សូម​ប្រាប់​ខ្ញុំ​ផង ថា​ពួកគាត់​ឃ្វាល​សត្វ​នៅ​ឯណា​?”។