បន្ទាប់មក យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “សូមឲ្យប្រពន្ធរបស់ខ្ញុំមក ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង ពីព្រោះពេលកំណត់របស់ខ្ញុំត្រូវបានបំពេញហើយ”។
លោកុប្បត្តិ 32:22 - ព្រះគម្ពីរខ្មែរសាកល នៅយប់ដដែលនោះ គាត់ក៏ក្រោកឡើង ហើយនាំប្រពន្ធទាំងពីរ និងបាវបម្រើស្រីទាំងពីរ ព្រមទាំងកូនដប់មួយនាក់របស់គាត់ ឆ្លងត្រង់កន្លែងទឹករាក់នៃទន្លេយ៉ាបុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់ដដែលនោះ លោកបានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ក្រោកឡើងទាំងយប់ នាំយកប្រពន្ធទាំង២ នឹងបាវស្រីទាំង២ ព្រមទាំងកូនគាត់ទាំង១១នាក់ ឆ្លងស្ទឹងយ៉ាបុកត្រង់ផ្លូវឆ្លងទៅ អាល់គីតាប នៅយប់ដដែលនោះ គាត់បានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។ |
បន្ទាប់មក យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “សូមឲ្យប្រពន្ធរបស់ខ្ញុំមក ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង ពីព្រោះពេលកំណត់របស់ខ្ញុំត្រូវបានបំពេញហើយ”។
ដូច្នេះ ជំនូនទាំងនោះក៏ឆ្លងទៅខាងមុខយ៉ាកុប រីឯគាត់វិញ គាត់ស្នាក់នៅក្នុងជំរំនៅយប់នោះ។
លុះកាលព្រលឹងរបស់នាងរៀបនឹងចាកចេញទៅ ដ្បិតនាងជិតស្លាប់ហើយ នាងក៏ដាក់ឈ្មោះកូននោះថាបេន-អូនី ប៉ុន្តែឪពុករបស់កូននោះដាក់ឈ្មោះវាថាបេនយ៉ាមីនវិញ។
ប្រសិនបើអ្នកណាមិនគិតគូរដល់សាច់ញាតិរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានបដិសេធជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។