ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:18 - ព្រះគម្ពីរខ្មែរសាកល

នោះ​អ្នក​ត្រូវ​ឆ្លើយថា​: ‘ទាំងនេះ​ជារបស់​យ៉ាកុប​បាវបម្រើ​របស់លោក ជា​ជំនូន​ដែល​ជូន​មក​អេសាវ​លោកម្ចាស់​នៃខ្ញុំ​។ មើល៍! គាត់​ក៏​កំពុងមក​តាមក្រោយ​យើងខ្ញុំ​ដែរ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ត្រូវ​ជម្រាប​ថា "សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ ហើយ​មើល៍ លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ជំរាប​ថា នេះ​ជា​របស់​ផង​យ៉ាកុប​ជា​អ្នក​បំរើ​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​ដល់​អេសាវ​ជា​លោក​ម្ចាស់​ខ្ញុំ ហើយ​មើល លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ

សូមមើលជំពូក

អាល់គីតាប

នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​អ្នក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​ម្ចាស់​អេសាវ។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:18
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បង្គាប់​បាវបម្រើ​ទីមួយ​ថា​៖ “ពេល​អេសាវ​បងប្រុស​របស់ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា​: ‘តើ​អ្នក​ជាមនុស្ស​របស់​អ្នកណា​? តើ​អ្នក​ទៅ​ឯណា​? ចុះ​សត្វទាំងនេះ​ដែល​នៅមុខ​អ្នក​ជារបស់​អ្នកណា​?’


គាត់​ក៏​បង្គាប់​ដូចគ្នា​ទៅ​បាវបម្រើ​ទីពីរ បាវបម្រើ​ទីបី និង​អស់អ្នក​ដែល​ដើរ​ពីក្រោយ​ហ្វូងសត្វ​ទាំងនោះ ថា​៖ “ចូរ​និយាយ​ពាក្យ​ដូចគ្នា​នេះ​ទៅ​អេសាវ ពេល​អ្នករាល់គ្នា​ជួប​គាត់