ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:48 - ព្រះគម្ពីរខ្មែរសាកល

ឡាបាន់​និយាយថា​៖ “គំនរ​នេះ​ជា​សាក្សី​រវាង​យើង និង​ឯង នៅ​ថ្ងៃនេះ”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គំនរនោះ​ថា កាលេឌ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ឡាបាន់​ពោល​ថា៖ «គំនរ​ថ្ម​នេះ​ជា​បន្ទាល់​រវាង​កូន​នឹង​ពុក​នៅ​ថ្ងៃ​នេះ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេហៅ​គំនរ​ថ្ម​នោះ​ថា "កាលេឌ"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់​ពោល​ថា៖ «ថ្ងៃ​នេះ ពុក និង​កូន​យក​គំនរ​ថ្ម​នេះ​ធ្វើ​ជា​សាក្សី!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គំនរ​ថ្ម​នោះ​ថា«កាឡេដ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ឡាបាន់​និយាយ​ថា គំនរ​ថ្ម​នេះ​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ​នៅ​ថ្ងៃ​នេះ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា កាលេឌ ហើយ​មីសប៉ា

សូមមើលជំពូក

អាល់គីតាប

ឡាបាន់​ពោល​ថា៖ «ថ្ងៃ​នេះ​ពុក និង​កូន​យក​គំនរ​ថ្ម​នេះ​ធ្វើ​ជា​សាក្សី!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គំនរ​ថ្ម​នោះ​ថា«កាឡេដ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:48
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទូលថា​៖ “សូម​ព្រះករុណា​ទទួលយក​កូនចៀមញី​ទាំង​ប្រាំពីរ​នេះ​ពី​ដៃ​របស់ខ្ញុំព្រះបាទ​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​ខ្ញុំព្រះបាទ​ថា ខ្ញុំព្រះបាទ​បាន​ជីក​អណ្ដូង​នេះ”។


ឡាបាន់​ក៏​យក​បងប្អូន​របស់គាត់​ទៅ​ជាមួយ​គាត់ ហើយ​ដេញតាម​យ៉ាកុប​ចម្ងាយផ្លូវ​ដើរ​ប្រាំពីរ​ថ្ងៃ ទើប​តាមប្រកៀក​នឹង​យ៉ាកុប​នៅ​តំបន់ភ្នំ​កាឡាត​។