នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។
លោកុប្បត្តិ 31:30 - ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ដោយសារឯងនឹកផ្ទះរបស់ឪពុកឯងយ៉ាងខ្លាំង ឯងត្រូវចាកចេញមែន អីចឹងទៅចុះ ប៉ុន្តែម្ដេចក៏លួចរូបព្រះរបស់យើងដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឯងបានចេញមក ព្រោះតែឯងនឹករឭកផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយករូបព្រះរបស់ពុកមកដែរ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្ដានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្ដេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង អាល់គីតាប ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្តានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្តេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។ |
នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។
យ៉ាកុបតបនឹងឡាបាន់ថា៖ “ពីព្រោះខ្ញុំខ្លាច ដ្បិតខ្ញុំគិតថាលោកអ៊ំនឹងឆក់យកកូនស្រីរបស់លោកអ៊ំពីខ្ញុំ។
ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។
ព្រមទាំងបោះចោលបណ្ដាព្រះរបស់គេទៅក្នុងភ្លើង ដ្បិតព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះដែលធ្វើពីឈើ និងថ្ម បានជាព្រះទាំងនោះត្រូវបានបំផ្លាញ!