អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ៊ីសាកថា៖ “ចូរចាកចេញពីពួកយើងទៅ ដ្បិតអ្នកបានជាខ្លាំងជាងពួកយើងណាស់”។
លោកុប្បត្តិ 26:17 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកក៏ចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងកេរ៉ារ ហើយរស់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកចាកចេញពីទីនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយអាស្រ័យនៅនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ អាល់គីតាប អ៊ីសាហាក់ក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ |
អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ៊ីសាកថា៖ “ចូរចាកចេញពីពួកយើងទៅ ដ្បិតអ្នកបានជាខ្លាំងជាងពួកយើងណាស់”។
បន្ទាប់មក អ៊ីសាកជីកអណ្ដូងទឹកទាំងឡាយដែលបានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ឡើងវិញ ពីព្រោះជនជាតិភីលីស្ទីនបានបិទអណ្ដូងទាំងនោះក្រោយពីមរណភាពរបស់អ័ប្រាហាំ។ គាត់ដាក់ឈ្មោះអណ្ដូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ឲ្យ។