លោកុប្បត្តិ 25:22 - ព្រះគម្ពីរខ្មែរសាកល រីឯកូនក្នុងផ្ទៃនាងដោលគ្នា នាងក៏និយាយថា៖ “បើដូច្នេះ ហេតុអ្វីបានជាការនេះកើតឡើងដល់ខ្ញុំ?”។ រួចនាងទៅទូលសួរព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយកូននៅក្នុងផ្ទៃរបស់នាងចេះតែប្រធាក់គ្នា នាងក៏ពោលថា៖ «បើមានរឿងកើតឡើងដូច្នេះ តើខ្ញុំរស់នៅម្ដេចបាន? » ដូច្នេះ នាងក៏ទៅទូលសួរព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយទារកកម្រើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្ដេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទៅសួរព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនក្នុងផ្ទៃនាងវាប្រធាក់គ្នា នាងក៏និយាយថា បើដូច្នេះ តើនឹងកើតមានជាដូចម្តេចទៅ រួចនាងទៅទូលសួរដល់ព្រះយេហូវ៉ា អាល់គីតាប ដោយទារកកំរើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្តេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទូរអាសួរអុលឡោះតាអាឡា។ |