ព្រះយេហូវ៉ាមានបន្ទូលថា៖ “ប្រសិនបើនៅក្នុងសូដុម យើងរកឃើញមនុស្សសុចរិតហាសិបនាក់ក្នុងទីក្រុងនោះ យើងនឹងលើកលែងទោសឲ្យកន្លែងនោះទាំងមូល ដោយយល់ដល់ពួកគេ”។
លោកុប្បត្តិ 18:28 - ព្រះគម្ពីរខ្មែរសាកល ប្រហែលជាមនុស្សសុចរិតហាសិបនាក់នោះខ្វះប្រាំនាក់ តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូលដោយព្រោះខ្វះប្រាំនាក់នោះឬ?”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនបំផ្លាញឡើយ ប្រសិនបើយើងរកឃើញសែសិបប្រាំនាក់នៅទីនោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមមនុស្សសុចរិតទាំងហាសិបនាក់ ប្រហែលជានៅខ្វះប្រាំនាក់ តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះប្រាំនាក់នោះឬ?» ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសែសិបប្រាំនាក់ យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតប្រហែលជាមិនទាន់បានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើព្រះអង្គនឹងរំលាយទីក្រុងទាំងមូលចោល ព្រោះតែប្រាំនាក់នោះឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងមនុស្សសុចរិតទាំង៥០នាក់នោះ ប្រហែលជានឹងមានខ្វះ៥នាក់ ដូច្នេះ តើទ្រង់នឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះ៥នាក់ឬអី នោះទ្រង់មានបន្ទូលថា បើអញឃើញមាន៤៥នាក់ នោះអញមិនបំផ្លាញទេ អាល់គីតាប ប្រហែលជាមនុស្សសុចរិតមិនទាន់បានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើអុលឡោះនឹងរំលាយទីក្រុងទាំងមូលចោល ព្រោះតែប្រាំនាក់នោះឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ប្រសិនបើនៅក្នុងសូដុម យើងរកឃើញមនុស្សសុចរិតហាសិបនាក់ក្នុងទីក្រុងនោះ យើងនឹងលើកលែងទោសឲ្យកន្លែងនោះទាំងមូល ដោយយល់ដល់ពួកគេ”។
អ័ប្រាហាំទូលតបថា៖ “មើល៍! ទូលបង្គំហ៊ានទូលព្រះអម្ចាស់នៃទូលបង្គំ ទោះបីទូលបង្គំជាធូលីដី និងជាផេះក៏ដោយ។
គាត់បន្តទូលព្រះអង្គទៀតថា៖ “ប្រហែលជាព្រះអង្គរកឃើញសែសិបនាក់នៅទីនោះ”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនធ្វើឡើយ ដោយយល់ដល់សែសិបនាក់នោះ”។
ដើម្បីឲ្យពួកគេបានទូលសុំសេចក្ដីមេត្តាពីព្រះនៃស្ថានសួគ៌ ទាក់ទងនឹងអាថ៌កំបាំងនោះ ដើម្បីកុំឲ្យដានីយ៉ែល និងពួកមិត្តភក្ដិរបស់គាត់ ត្រូវបានបំផ្លាញជីវិតជាមួយពួកអ្នកប្រាជ្ញឯទៀតនៃបាប៊ីឡូនឡើយ។