ហើយមានបន្ទូលនឹងពួកគេថា៖“អ្នកណាក៏ដោយដែលទទួលក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក ដ្បិតអ្នកដែលតូចជាងក្នុងចំណោមអ្នកទាំងអស់គ្នា អ្នកនោះគឺអ្នកធំ”។
លូកា 9:53 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ពីព្រោះព្រះអង្គយាងតម្រង់ទៅយេរូសាឡិម។ Khmer Christian Bible ប៉ុន្ដែពួកសាម៉ារីមិនបានទទួលព្រះអង្គទេ ព្រោះគោលដៅរបស់ព្រះអង្គ គឺកំពុងយាងទៅក្រុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ព្រោះព្រះភក្ត្រព្រះអង្គ បែរឆ្ពោះទៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឲ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡិម អាល់គីតាប ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលអ៊ីសាឲ្យស្នាក់ឡើយ ព្រោះអ៊ីសាឆ្ពោះទៅក្រុងយេរូសាឡឹម។ |
ហើយមានបន្ទូលនឹងពួកគេថា៖“អ្នកណាក៏ដោយដែលទទួលក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក ដ្បិតអ្នកដែលតូចជាងក្នុងចំណោមអ្នកទាំងអស់គ្នា អ្នកនោះគឺអ្នកធំ”។
ដូនតារបស់យើងខ្ញុំបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្តែពួកលោកនិយាយថា កន្លែងដែលត្រូវថ្វាយបង្គំ គឺនៅយេរូសាឡិមវិញ”។
ស្ត្រីជនជាតិសាម៉ារីនោះទូលព្រះអង្គថា៖ “លោកជាជនជាតិយូដា ម្ដេចក៏សុំផឹកពីខ្ញុំដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?”។ ដ្បិតជនជាតិយូដាមិនសេពគប់ជាមួយជនជាតិសាម៉ារីទេ។