គ្មានអ្នកណាចង់បានស្រាទំពាំងបាយជូរថ្មីឡើយ ក្រោយពីផឹកស្រាទំពាំងបាយជូរចាស់ហើយ ដ្បិតគេថា: ‘របស់ចាស់ល្អហើយ’”៕
លូកា 6:1 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃសប្ប័ទមួយ ពេលព្រះយេស៊ូវយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គក៏កាច់កួរស្រូវមកញីនឹងដៃហូប។ Khmer Christian Bible នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ សិស្សរបស់ព្រះអង្គបានបូតកួរស្រូវមកញីនៅក្នុងដៃ ហើយបរិភោគទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់យាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ អាល់គីតាប មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់អ៊ីសានាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ |
គ្មានអ្នកណាចង់បានស្រាទំពាំងបាយជូរថ្មីឡើយ ក្រោយពីផឹកស្រាទំពាំងបាយជូរចាស់ហើយ ដ្បិតគេថា: ‘របស់ចាស់ល្អហើយ’”៕
នៅថ្ងៃសប្ប័ទមួយទៀត ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំ ហើយបង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។