បន្ទាប់ពីត្រឡប់មកពីរូងផ្នូរវិញ ពួកនាងក៏ប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវ័កទាំងដប់មួយនាក់ និងអ្នកឯទៀតៗទាំងអស់។
លូកា 24:8 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវ។ Khmer Christian Bible ពួកគេក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏នឹកឃើញពីព្រះបន្ទូលទ្រង់ អាល់គីតាប ពួកនាងក៏នឹកឃើញពាក្យរបស់អ៊ីសា។ |
បន្ទាប់ពីត្រឡប់មកពីរូងផ្នូរវិញ ពួកនាងក៏ប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវ័កទាំងដប់មួយនាក់ និងអ្នកឯទៀតៗទាំងអស់។
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការលើកតម្កើងសិរីរុងរឿងហើយ នោះពួកគេនឹកឃើញថា សេចក្ដីទាំងនេះត្រូវបានសរសេរអំពីព្រះអង្គ ហើយថា គេបានធ្វើការទាំងនេះដល់ព្រះអង្គ។
ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។